ព្រឹតិ្តការណ៍
  • នាងខ្ញុំ ពេជ្រ លីណា ជាអតីតនិស្សិតជំនាន់ទី១៧ ផ្នែកគ្រប់គ្រង នៃវិទ្យាស្ថានគ្រប់គ្រង និងអភិវឌ្ឍន៍ (IMD) នាឆ្នាំសិក្សា ២០០៨-២០១២។...
  • ក្រ​សួង​អប់រំឲ្យដឹងថា​អ្នកទើប​ជាប់​បាក់ឌុប​ថ្មីៗ​ដែល​មិន​ទាន់ទទួល​បាន​វិញ្ញាបនបត្របណ្ដោះអាសន្ន​​ក៏អាច​ដាក់ពាក្យ​ចូលរៀននៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា ប្រឡង​អាហារូបករណ៍ និង​ប្រ​ឡងគ្រូគ្រប់​កម្រិត​បាន ដោយ​ថាមិន​ចាំបាច់ភ្ជាប់​ឯកសារនេះ​ជាមួយ​ពាក្យ​សុំ​ឡើយ។
  • ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ ក្រ​សួង​អប់រំ​បញ្ជាក់ថា​ដើម្បី​សម្រួល​ដល់​អ្នក​ទើប​ជាប់​បាក់ឌុប​ថ្មីៗ​ និង​មិន​ទាន់​បាន​ទទួល​វិញ្ញាបនបត្រ​បណ្ដោះ​អាសន្ន រាល់ការ​ដាក់ពាក្យ​សុំ​ចូល​រៀន សុំ​ប្រឡង​អាហារូបករណ៍ និង​ប្រ​ឡង​គ្រូ​គ្រប់កម្រិតគឺមិន​តម្រូវ​ឲ្យ​ដាក់​វិញ្ញា​បនបត្រ​បណ្ដោះអាសន្ន​ទៅជាមួយ​សំណុំ​ឯកសារ​លិខិត​ស្នើ​សុំនោះទេ។
វិទ្យាស្ថានគ្រប់គ្រង និងអភិវឌ្ឍន៍ (IMD) បណ្តុះបណ្តាលលើកម្រិត
វីដេអូថ្មីៗ
ចុះឈ្មោះចូលរៀន
មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម

អំឡុង​ពេល​ឈប់​សម្រាក​នា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ប្រជាជន​កម្ពុជា​សម្រុក​នាំ​គ្នា​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ ខណៈ​អ្នក​ខ្លះ​ទៀត​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​កាន់​តំបន់​ទេសចរ​ផ្សេង​ៗ​ដើម្បី​សម្រាក​លំហែ​កាយ។

មើលលម្អិត
ព័ត៌មានសិក្សា
  • បច្ចេកវិទ្យា​បូក​ស្រង់​ពិន្ទុ​បាក់ឌុប​របស់​ក្រសួង

    ​យោង​តាម​សារលិខិត​​របស់រដ្ឋ​មន្រី្ត​​​​ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​ឲ្យ​បង្ហាញ​ថា ​ការ​ចេញ​វិញ្ញាសារ​ប្រឡង​ ​ពុំ​មាន​ពាក្យ​ថា​ “វិញ្ញាសា​ស្រួល​ ​ឬ​វិញ្ញាសា​លំបាក​” ឡើយ​ ​គឺ​ការ​ចេញ​វិញ្ញាសា​អនុលោម​ទៅ​តាម​ការ​វាស់​ស្ទង់​សមត្ថភាព​សិស្ស​អំឡុង​ពេល​នៃ​ការ​សិក្សា​ ​ដោយ​ប្រើ​វិធី​សាស្រ្ត​ Bloom Taxonomy ​និង​ការ​ពិនិត្យ​ពិចារណា​ ​និង​ពិភាក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​ ពី​សំណាក់​សាស្ត្រាចារ្យ​និង​មន្ត្រី​អប់​រំ​ជាន់​ខ្ពស់​ដែល​មាន​បទពិសោធន៍​។ ​

  • សម្តេច ហ៊ុន សែន បញ្ជាឲ្យ​ត្រៀមកាដូ​

    ក្រ​សួង​អប់​រំ​កាលពី​ថ្ងៃទី​៩ និង​ទី​១០ ខែកញ្ញា បាន​ប្រ​កាស​លទ្ធផល​ប្រ​ឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រ​ឡង​១៩ សីហា ឆ្នាំ២០១៩។ តាម​លទ្វផល​នេះ​សិស្សប្រឡង​ជាប់បាន​និទ្ទេស A ឆ្នាំនេះ​មាន​ចំនួន​៤៤៣​នាក់ ខណៈឆ្នាំ​២០១៨ មាន​៤០៨​នាក់។​

    ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រ​សួង​ព័ត៌មាន​ បាន​សរសេរ​នៅ​លើ​ទំព័រហ្វេស​ប៊ុក​របស់​ឯកឧត្តម​នា​ព្រឹក​នេះថា៖ «សម្តេចនាយករដ្ឋមន្ត្រីបញ្ជាអោយទិញ IPad សំរាប់ពួកសិស្សជាប់និទ្ទេស A ម្នាក់មួយ» ៕​

  • ក្រ​សួង​ការងារ​ឈប់ទទួល​ស្គាល់​វិទ្យាស្ថាន​មួយ

    ក្រ​សួងការងារ​ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា​ខ្លួន​សម្រេច​ឈប់ទទទួលស្គាល់​វិទ្យា​ស្ថាន​​អ៊ិក​សែល​ប៉ូលីធាន ដោយថា​វិទ្យាស្ថាន​មួយ​នេះមិន​បាន​អនុវត្តតាមស្មារតី​ប្រកាស​ដែល​ក្រ​សួង​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​បណ្ដុះ​បណ្ដាល។

    ក្នុង​សេចក្ដីប្រ​កាស​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ២០១៩ ក្រ​សួង​ការងារ​លើក​ឡើង​ថាខ្លួន​ឈប់ទទួលស្គាល់​វិទ្យាស្ថាន​អ៊ិក​សែលប៉ូលីធាន ឬសរសេរជាភាសាអង់គ្លេស​ថា EXCELPOLITAN INSTITUTEដែលមាន​ទីតាំង​នៅ​ស្កាត់​អូរបែក​ក្អម ខណ្ឌ​សែន​សុខ រាជ​ធានីភ្នំពេញ​។

    ក្រ​សួង​សរសេរទៀតថា៖ «[…]​ដោយ​វិទ្យាស្ថាន​នេះ​មិនបាន​អនុវត្តតាមស្មារតីដែល​ក្រ​សួង​អនុញ្ញាត​​ឲ្យ​ធ្វើការ​បណ្ដុះ​បណ្ដាល​ គិត​ត្រឹមថ្ងៃនេះវិទ្យាស្ថាន​មិន​ទាន់​បាន​ធ្វើ​ការ​បណ្ដុះបណ្ដាល​នៅ​ឡើយ​ទេ​…​សូម​សិក្ខាកាម សិស្ស និស្សិត​ មេត្តាជ្រាបជាព័ត៌មាន​តាម​ការគួរ»៕

  • ចំណាប់អារម្មណ៍របស់សាស្ត្រាចារ្យ និងនិស្សិត
    • នាងខ្ញុំ ពេជ្រ លីណា ជាអតីតនិស្សិតជំនាន់ទី១៧ ផ្នែកគ្រប់គ្រង នៃវិទ្យាស្ថានគ្រប់គ្រង និងអភិវឌ្ឍន៍ (IMD) នាឆ្នាំសិក្សា ២០០៨-២០១២។ IMD ជាឃ្លាំងចំណេះវិជ្ជាដ៏ធំដែលនាងខ្ញុំបានសិក្សាពីសាស្ត្រាចារ្យល្អៗ ជាច្រើន។ នាងខ្ញុំ សូមអរគុណផងដែរចំពោះសាស្ត្រាចារ្យ IMD ទាំងអស់ដែលបានផ្តល់ការអប់រំ និងចំណេះដឹងដ៏ថ្លៃថ្លាដល់រូបនាងខ្ញុំ។ បច្ចុប្បន្ន នាងខ្ញុំបានធ្វើការងារជាមន្រ្តីផ្នែកទំនាក់ទំនង និងទីផ្សារនៅក្រុមហ៊ុន វីង (WING)។
      ពេជ្រ លីណា
    • ក្រ​សួង​អប់រំឲ្យដឹងថា​អ្នកទើប​ជាប់​បាក់ឌុប​ថ្មីៗ​ដែល​មិន​ទាន់ទទួល​បាន​វិញ្ញាបនបត្របណ្ដោះអាសន្ន​​ក៏អាច​ដាក់ពាក្យ​ចូលរៀននៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា ប្រឡង​អាហារូបករណ៍ និង​ប្រ​ឡងគ្រូគ្រប់​កម្រិត​បាន ដោយ​ថាមិន​ចាំបាច់ភ្ជាប់​ឯកសារនេះ​ជាមួយ​ពាក្យ​សុំ​ឡើយ។
      ម៉ែន សិទ្ធី
    • ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ ក្រ​សួង​អប់រំ​បញ្ជាក់ថា​ដើម្បី​សម្រួល​ដល់​អ្នក​ទើប​ជាប់​បាក់ឌុប​ថ្មីៗ​ និង​មិន​ទាន់​បាន​ទទួល​វិញ្ញាបនបត្រ​បណ្ដោះ​អាសន្ន រាល់ការ​ដាក់ពាក្យ​សុំ​ចូល​រៀន សុំ​ប្រឡង​អាហារូបករណ៍ និង​ប្រ​ឡង​គ្រូ​គ្រប់កម្រិតគឺមិន​តម្រូវ​ឲ្យ​ដាក់​វិញ្ញា​បនបត្រ​បណ្ដោះអាសន្ន​ទៅជាមួយ​សំណុំ​ឯកសារ​លិខិត​ស្នើ​សុំនោះទេ។
      ហេង សុភា
    ដៃគូសហការ